ប្រើ iPhone រាល់ថ្ងៃតិចអត់ដឹង អេក្រង់អាចដូរពណ៌ ថែមថយបានតាមចិត្ត ដាក់សខ្មៅក៏បានដែរ

មានមតិខ្លះលើកឡើងថាអេក្រង់​ iPhone រាងស្លេក មិនដិតនិងឱ្យពណ៌ខ្លាំងដូចអេក្រង់ស្មាតហ្វូនដទៃ។ កុំឱ្យឆ្ងល់ច្រើន ថ្ងៃនេះយើងសូមចែករំលែកគន្លឹះខ្លី ដាក់ Filter លើអេក្រង់ iPhone ដាក់ឱ្យពណ៌ដិត ស្រាល ឬសខ្មៅតាមចិត្តចង់។ វិធីធ្វើ៖ពាណិជ្ជកម្ម – បើកកម្មវិធី Settings > Accessibility > Display & Text Size – ចុចបើក Smart Invert និង Classic Invert សម្រាប់ស្ទាយពណ៌បញ្ជ្រាស់ – ឬជ្រើសយក Color Filters  > ជ្រើសរើសតាមចិត្តចង់ – ត្រង់ចំណុច Color Tint គឺអាចកំណត់ពណ៌ស្ដើង ឬស្រាល – ការកំណត់ផ្សេងៗ អាចបិទវិញបានដើម្បីឱ្យអេក្រង់វិលទៅសភាពដើម៕